តើរយៈកម្ពស់មានប៉ុន្មានប្រភេទ ?
How many types of altitude ?
រយៈកម្ពស់ចែកចេញជា ៥
There are 5 types of Altitude
១. រយៈកម្ពស់ពិត ៖ ជាកម្ពស់វាស់ពីអាកាសយានចុះមកកាន់នីវ៉ូទឹកសមុទ្រមធ្យម ។
២. រយៈកម្ពស់ដាច់ខាត ៖ ជាកម្ពស់ដែលវាស់ពីអាកាសយានចុះមកផ្ទៃដី ឬ ឧបសគ្គ (ឧ. អាគារ ឬ អង់តែន) ។
៣. រយៈកម្ពស់ចង្អុលបង្ហាញ ៖ ជាកម្ពស់ដែលបានបង្ហាញដោយឧបករណ៍ប្រាប់កម្ពស់បំពាក់លើអាកាសយាន ។
៤. កម្ពស់តាមសម្ពាធ ៖ ជាកម្ពស់វាស់តាមរយៈស្តង់ដារសម្ពាធអាកាស ដែលកំណត់លើទីតាំងដែលមានសីតុណ្ហភាព ១៥ អង្សារសេ និងកំណត់សម្ពាធ ២៩,៩២ អ៊ីងបារត ។
៥. កម្ពស់តាមដង់ស៊ីតេ ៖ ជាកម្ពស់តាមសម្ពាធដែលកែប្រែអាស្រ័យទៅតាមសីតុណ្ហភាពដែលបានប្រែប្រួល ។ ជាឧទាហរណ៍ ក្នុងពេលដែលមានសីតុណ្ហភាពខ្ពស់ អាកាសយាន ពិបាកក្នុងការហោះហើរឡើងជាងពេលដែលមានសីតុណ្ហភាពទាប ។
1. True Altitude: is the vertical distance of your airplane above sea level.
2. Absolute Altitude: is the distance measurement of your airplane above the ground or terrain.(Example: Building, Tower)
3. Indicated Altitude: simply the altitude you read directly off your altimeter.
4. Pressure Altitude: is the altitude of the aircraft above the standard datum plane, the theoretical location where at 15 degrees Celsius the altimeter setting will equal 29.92 inches of mercury.
5. Density Altitude: is pressure altitude corrected for non-standard temperature. Now that summer is almost here, you probably noticed your airplane not performing as well.
No comments:
Post a Comment