ឧបករណ៍ត្រាប់ការហោះហើរត្រូវបានបង្កើតឡើង និង ប្រើប្រាស់ជាយូរឆ្នាំណាស់មកហើយ មុន ពេល ឧបករណ៍ត្រាប់ - Flight Simulator ត្រូវបានបង្កើត ។ ដូចក្នុងរូបភាព ឧបករណ៍នេះបាន បង្កើតដោយក្រុមលោក Edwin Link សម្រាប់បណ្តុះបណ្តាល ក្នុងសង្គ្រាមលោកលើកទី ២ ។ ក្នុងនោះមានអាកាសយានិកជាង 500,000 នាក់បានសិក្សា និង អនុវត្តក្នុងឧបករណ៍នេះ ដោយចំណាយទាបបំផុត និង ឆាប់ស្ទាត់ជំនាញ ។ មិនត្រឹមតែប៉ុណ្ណោះ ឧបករណ៍នៅផ្នែកខាង ក្នុងអាចបញ្ជាអោយបង្ហាញ សញ្ញាផ្សេងៗ ដូចទៅនឹងយន្តហោះពិត ។ មើលទៅហាក់ដូចជាឧបករណ៍កំសាន្ត តែវាជាឧបករណ៍ដែលជួយបានច្រើនក្នុងការហ្វឹកហាត់ការហោះហើរ ។
លើសពីនេះក្រោយ ឧបករណ៍ត្រាប់នេះបានបង្កើត និង ប្រើប្រាស់ក្នុងឆ្នាំ 1960 វាជាមូលដ្ឋាន សម្រាប់ជម្រុញអោយអ្នកបង្កើតជំនាន់ក្រោយអាច ផលិតឧបករណ៍ត្រាប់ - Simulator ដែលមានតម្លៃរាប់លានដុល្លារ ។ ក្នុងន័យនេះ ក្លឹបអាកាសយានិកកម្ពុជា គាំទ្រគោលគំនិត ក្នុងការហ្វឹកហ្វឺនក្នុងការហោះហើរ ដើម្បីអោយអាកាសយានិកកាន់តែ ស្ទាត់ជំនាញត្រូវតែខិតខំព្យាយាមអនុវត្ត ដុសខាត់ចំណេះដឹង អោយបានច្រើនដូចការត្រាប់ក្នុង ឧបករណ៍ហោះហើរជាដើម ម្យ៉ាងវិញទៀត ដូចការបង្កើតដំបូង នៃឧបករណ៍មួយនេះ អ្នកបង្កើត Simulator ថ្មីៗពឹងផ្អែកលើបទពិសោធន៍ចាស់ផងដែរ ដូចអាកាសយានិកដែលបានសិក្សាពីបទពិសោធន៍ល្អៗបន្តគ្នា និង លើកទឹកចិត្តពីអាកាសយានិក ជំនាន់មុនដល់អាកាសយានិកជំនាន់ក្រោយផងដែរ ។
ឧបត្ថម្ភដោយ HLG - Harvey Law Group
កម្មវិធី EB2-NIW សម្រាប់អាកាសយានិកមានបទពិសោធន៍
🔗https://bit.ly/3FQdSVZ
No comments:
Post a Comment